Friday, March 10, 2023

ដោះស្រាយ STM8 ជាប់ Error 0x8000 ដោយសារ ROP

STM8 Error 0x8000

STM8x  មាន Function ពិសេសមួយដែលអនុញ្ញាត្តឲ្យអ្នកបញ្ចូល Program បិទមិនឲ្យមានការអានឫទាញយក Program ចេញមកវិញ ដោយមិនឲ្យឈីបឆ្លើយតបទៅនឹងទំនាក់ទំនងពី Programmer ដែលនាំឲ្យការបញ្ចូល Program ថ្មីក៏មិនអាចចូលរួចដែរ។ ភាគច្រើនទំនាក់ទំនងនឹងបញ្ចប់នៅ Byte 0x8000 ដូចខាងក្រោម៖

Byte at 0x8000 Tries exceeded

ដំណោះស្រាយគឺចូលទៅបិទ ROP (Read Out Protection) ដោយប្រើប្រាស់ ST Visual Programmer (STVP-STM8) ដែលអាចទាញយក Download STVP

ST Visual Programmer

ដើម្បីប្រើ STVP បាន ​STM8x ត្រូវតែភ្ជាប់ជាមួយ ST-Link V2 (ឫ Programmer ដែលប្រើបាន) ដែលអាចភ្ជាប់ជាមួយកុំព្យូទ័របាន។

ភ្ជាប់ STM8 ជាមួយ ST-Link V2

បន្ទាប់ពីភ្ជាប់ STM8x  ជាមួយ ST-Link រួច បើកកម្មវិធី ST Visual Programmer ហើយ៖
  • ជ្រើសរើស Board ដែលត្រូវជាមួយ STM8 ដែលអ្នកប្រើ
  • ចូលទៅ Tap "OPTION BYTE" រួចប្តូរ ROP ទៅ "Read Out Protection OFF"
  • រួចចុច CTRL+P (ឬ ចូលទៅ Program ហើយចុច "Current Tap CTRL+P") ដើម្បីលុប Program ចោល
  • យក STM8 ដែលបានលុប Program រួច ទៅបញ្ចូល Program ផ្សេងៗដូចធម្មតា
STVP Configuration