Wednesday, March 8, 2023

[Video] របៀបធ្វើឲ្យ Arduino ចូលបាន 24V ដូច PLC

បើចង់ប្រើ Arduino ទៅជំនួសការងារតិចតួចនៅក្នុង Automation ដំបូងត្រូវតែថានៅក្នុង Automation ឧបករណ៍ភាគច្រើនប្រើប្រាស់តង់ស្យុង 24V ហើយចំនែក Arduino មាន Input តែ 5V ប៉ុណ្ណោះ។ នេះជាវិធីដែល Micro controller អាច Read បានតង់ស្យុងខ្ពស់ជាខ្លួនឯងហើយមានសុវត្ថិភាព ដោយប្រើ Optocoupler មានដូចជា PC817 (រូបខាងក្រោម)។
Optocoupler PC817

ចំនែកសៀគ្វីដែលប្រើនោះ ខាងក្រោមជាមួយក្នុងចំណោមសៀគ្វីផ្សេងទៀតដែលដំណើរការបានល្អ។

PLC Optocoupler circuit
បន្ទាប់ពីរៀបសៀគ្វីតេស្តរួចរាល់ ការសរសេរកូដគឺដូចធម្មតា អាចប្រើ Arduino IDE ក៏បានឫ OpenPLC ក៏បាន ខាងក្រោមនេះជាកូដ Flip Flop ដែលសរសេរនៅលើ OpenPLC

OpenPLC Flip Flop using LD

ហើយសម្រាប់ Output វិញគឺងាយស្រួលជាង ដោយគ្រាន់តែប្រើ Relay ដើម្បីភ្ជាប់ទៅខ្សែបញ្ជារចាំការស្រេច។