Tuesday, November 15, 2022

[វីឌីអូ] ប្រើ F ជាមួយ print ដើម្បីសន្សំសំចៃរេមរបស់ Arduino

 
F ជា macro តូចមួយដែលបានទាញយក Constant String ទៅទុកលើ Flash memory ហើយ Read ចូលទៅ SRAM វិញនៅពេលត្រូវប្រើ។​ ការប្រើប្រាស់ F macro គឺប្រើនៅក្នុង Function ដូចជា​ Serial.print() ឬ LCD.pritn() ឬ Client.print() -ល-។

void setup() {
  Serial.begin(9600);

  Serial.println(F("etronicskh"));
}

void loop() {
  Serial.println(F("Start printing ..."));
  delay(1000);
}


F macro ត្រូវដំណើរការបន្ថែមបន្តិចនៅពេល Copy ទិន្ន័យពី Flash Memory ទៅ Ram តែយ៉ាង Function print វាដំណើរការយឺតស្រាប់ទៅហើយ ដំណើរការបន្ថែមបន្តិចបន្តួចមិនប៉ះពាល់អ្វីឡើយ។ ការសន្សំសំចៃ Ram ធ្វើឲ្យទិន្ន័យធ្លាក់ទៅលើ Flash memory ដែលធ្វើឲ្យការប្រើប្រាស់ Flash memory ច្រើនជាងមុន។


តើគួរប្រើ F macro យ៉ាងដូចម្តេច៖

  • នៅពេលចង់សន្សំសំចៃការប្រើប្រាស់រេម (SRAM)
  • មិនអាចប្រើជាមួយការផ្លាស់ប្តូរទិន្ន័យ ប្រើបានតែ Constant String
  • មិនគួរប្រើជាមួយបណ្តុំធំៗដូចជា HTML ជាដើម
  • F macro ប្រើប្រាស់ Flash memory ធំជាងធម្មតា