Saturday, April 30, 2022

បញ្ចូលកូដ ESP8266 ឥតខ្សែ តាម WiFi​ (OTA)


គ្រប់ ESP ទាំង ESP8266 និង ESP32 បានភ្ជាប់មកជាមួយនឹង OTA ពាក្យពេញថា Over The Air ដែលបានន័យថាអាច Update/Upload prgram ថ្មីបានដោយមិនបាច់ប្រើខ្សែ។ OTA ជួយសម្រួលដល់ការចំនាយពេលដោតខ្សែ និងការដោះចុះឡើងក្នុងករណី ESP បានដាក់ប្រើក្នុងប្រអប់។ មួយវិញទៀតអ្នក Upload program មិនចាំបាច់ទៅគៀក ESP នោះទេ ដោយគ្រាន់តែអាចភ្ជាប់ទៅកាន់ WiFi ជាមួយ ESP គឺអាចធ្វើការបានហើយ។


ធ្វើការជំហានដូចខាងក្រោមដើម្បីអាចធ្វើការ Upload តាម OTA ដោយប្រើ Arduino IDE ៖

១. ត្រូវមាន Python 2.7.x

Python 2.7.x

ម៉ាស៊ីនកុំព្យូទ័រត្រូវតែមាន Python 2 ដើម្បឲ្យ OTA អាចដំណើរការបាន ដោយអាចប្រើកំណែប្រែ (Version) 2.7.x មួយណាក៏បាន។ ជាក់ស្តែងខ្ញុំបានសាកជាមួយ Python 2.7.15 ដំណើរការគ្មានបញ្ហាទេ អ្នកទាំងអស់គ្នាអាចប្រើ Version ដូចគ្នាបាន ដោយចុចចូលទៅ Download python 2.7.15

ទំព័រទាញយក Python 2.7.15


ពេលចូលទៅដល់ អូសទៅក្រោមរហូតឃើញពាក្យ File រួចចុចទាញយក File ណាដែលត្រូវជាមួយនឹងម៉ាស៊ីនរបស់អ្នក (ជាក់ស្តែងខ្ញុំប្រើ Windows 10 64-bit ខ្ញុំយក Windows x86-64 MSI installer)៖

ជ្រើសរើស File

ក្រោយពីទាញយកបានពេញហើយ ចុចបើក File ដែលទាញយកបាន ដើម្បីធ្វើការតំឡើង៖

តំឡើង Python 2

នៅពេលលោតផ្ទាំងដូចខាងក្រោម ចុច Next

ចុច Next

ចុច Next

នៅផ្ទាំងខាងក្រោមនេះសំខាន់ ត្រូវតែដាក់ Python ទៅ Window path ដូចខាងក្រោម រួចចុច Next

ចុចសញ្ញាខ្វែង រើសយក Will be install on local hard drive

រងចាំរហូតដល់ការតំឡើងបានបញ្ចប់

ចុច Finish ដើម្បីបញ្ចប់ការតំឡើង


២. បញ្ចូលកូដ OTA ចូល ESP8266

មុននឹងអាចបញ្ចូលកូដតាម WIFI បាន ESP ត្រូវមានកូដ OTA សម្រាប់ចាំទទួលការ Update តាម WIFI ជាមុនសិន។

ជ្រើសរើស Board : NodeMCU 1.0 (ESP-12E Module)

បើក Example : Arduino OTA -> BasickOTA

ធ្វើការប្តូរឈ្មោះ WIFI និង​ Password ទៅកាន់ WIFI ដែលកុំព្យូទ័របានភ្ជាប់។​ បន្ទាប់មក Uplaod ដោយប្រើប្រាស់ខ្សែរធម្មតា៖

ប្តូរឈ្មោះ WIFI និង​ Password

យក COM port តាម Serial ធម្មតា រួចចុច Upload

នៅពេលដែល Upload បញ្ចប់ភ្លាម ចុចបើក Serial Monitor ដើម្បីមើលថា ESP ចាប់ WIFI បានឫទេ

ឆែកមើល IP address បើសិនជា ESP បានភ្ជាប់ទៅ WIFI

៣. បញ្ចូលកូដដោយប្រើ OTA ទៅកាន់ ESP8266


ESP និង កុំព្យូទ័រត្រូវតែភ្ជាប់ទៅ WIFI ដែលស្ថិតនៅក្នុង Local network តែមួយ ទើបអាចប្រើ OTA បាន។

Local network

បន្ទាប់ពីបញ្ជាក់ថា ESP បានភ្ជាប់ទៅ WIFI រួចហើយ ចូលទៅ Tools មើល Port នឹងឃើញ Network port របស់ ESP ដែលបានភ្ជាប់ទៅ WIFI ដូចគ្នានឹងកុំព្យូទ័រ

Network port របស់ ESP

ក្នុងករណីដែលមិនឃើញ Network port ព្យាយាម បិទកម្មវិធី Arduino រួចបើកឡើងវិញ ឫឆែកមើលថាកុំព្យូទ័របានភ្ជាប់ទៅ WIFI ដូចនឹង ESP ឫអត់។

បើសិនជាបានឃើញ Network port ធ្វើការ Select Network port ជំនួយ COM port រួចហើយធ្វើការ Upload កូដជាធម្មតា

ជ្រើស Network port ជា Port សម្រាប់ Upload

ក្នុងករណីដែលចុច Upload ទៅ Error អាចបណ្តាលមកពីការតំឡើង Python មិនបានត្រឹមត្រូវ។

កូដដែល Upload ទៅត្រូវតែមានកូដ OTA ជាមួយ បើសិន​ជាមិនមានកូដ OTA ទេ ការ Upload លើកក្រោយនឹងមិនអាចកើតឡើងបានឡើយ។