Friday, December 2, 2022

[Video] ប្រើ int8_t uint32_t ក្នុង Arduino ឲ្យបានត្រឹមត្រូវ

 

ការដែលចេះប្រើប្រាស់ int ទៅតាមប្រភេទជាក់លាក់នឹងជួយឲ្យកូដរបស់អ្នកធានាបានថាអាចដំណើរការដូចគ្នានៅលើគ្រប់ Board Arduino ដែលអ្នកបានប្រើ ទោះបីផ្លាស់ប្តូរ Board ក្រោយពេលតេស្តកូដក៏ដោយ។ ដោយសារតែប្រភេទអញ្ញត្តិ int ត្រូវបានប្រែប្រួលទៅតាម Board ដែលជ្រើសរើសពី​ Board Manager ។ 

ភាពខុសគ្នារបស់ int លើ Arduino ខុសគ្នា


ជាក់ស្តែង int ជា int16_t នៅពេលប្រើលើ Arduino ដែលមានប្រព័ន្ធដំណើរការ 8-bits ដូចជា UNO, Nano, Mega, Mini ក៏ប៉ុន្តែ int ដដែលជា int32_t នៅពេលប្រើលើ Arduino ដែលដំណើរការ 32-bits ដូចជា Arduino Due ។

តារាង Specific type limit របស់ integer