Tuesday, May 17, 2022

បញ្ជារទៅ​ ESP Smart Home ដោយប្រើ Arduino IoT Cloud


បន្ទាប់ Arduino IoT Cloud បានធ្វើបច្ចុប្បន្នភាពឲ្យអ្នកប្រើប្រាស់អាចធ្វើជាមួយឧបករណ៍ពីស្ថាប័ន (Third Party Device) ផ្សេងបាន។ អត្ថបទនេះនឹងបង្ហាញពីរបៀបតម្លើង Arduino IoT Cloud ជាមួយនឹង ESP Smart Home ដែលប្រើប្រាស់ ESP8266 ។

តម្លើង Arduino IoT Cloud

ត្រូវចូលទៅវែបសាយរបស់ Arduino Cloud ៖​ https://cloud.arduino.cc/
ចុចលើពាក្យ SIGN IN
ទំព័រដើម
បន្ទាប់មកបង្កើតគណនីរបស់អ្នក ឫជ្រើសរើសគណនីណាមួយដែលអ្នកមានស្រាប់
ទំព័របង្កើតគណនី
សម្រាប់ខ្ញុំ ខ្ញុំភ្ជាប់គណនីជាមួយនឹង Gmail
ភ្ជាប់គណនីជាមួយ Gmail
ជ្រើសរើសឈ្មោះតំណាងគណនីរបស់អ្នក
ជ្រើសរើសឈ្មោះតំណាងរបស់អ្នក
បន្ទាប់ពីភ្ជាប់គណនីរួច ចុចប៊ូតុង GET START
បន្ទាប់ពីភ្ជាប់គណនីរួចរាល់
នៅផ្ទាំងបន្ទាប់ ជ្រើសរើស IoT Cloud
ជ្រើសរើសសេវាកម្ម
នៅលើទំព័រ IoT Cloud ចុចលើប៊ូតុង Devices
ទំព័រ IoT Cloud
នៅលើទំព័រ Devices ចុចលើប៊ូតុង ADD DEVICE
ទំព័រ Devices
នៅលើទំព័រ Setup device ចុចលើប៊ូតុង Set up a 3rd Party device
ទំព័រ Setup device
ជ្រើសរើសឧបករណ៍ដែលអ្នកប្រើប្រាស់ ESP8266
ជ្រើសរើសឧបករណ៍
ដាក់ឈ្មោះមួយសម្រាប់ឧបករណ៍របស់អ្នក
ទំព័រដាក់ឈ្មោះឧបករណ៍
ធ្វើការកត់ចំណាំពត៌មាន Device ID និង Secret Key
ពត៌មានរបស់ឧបករណ៍
អូសចុះក្រោមចុចសញ្ញា Tick លើ I Saved my device ID and Secret Key រួចចុច CONTINUE
បញ្ចប់ការបំពេញពត៌មាន
បន្ទាប់ពីបញ្ចប់ពត៌មានរួចចុចប៊ូតុង Done
បញ្ចប់
នៅទំព័រពត៌មានពីឧបករណ៍ នឹងឃើញមានឧបករណ៍ដែលបានបង្កើត ចុចលើពាក្យ CREATE THING
ទំព័រពត៌មានពីឧបករណ៍
នៅលើទំព័រ Setup ចុចលើប៊ូតុង ADD VARIABLE ដើម្បីបង្កើតអញ្ញត្តិ
ទំព័រ Setup
នៅលើទំព័របង្កើតអញ្ញត្តិ បំពេញឈ្មោះនិង ប្រភេទអញ្ញត្តិ
ទំព័របង្កើតអញ្ញត្តិ
នៅខាងក្រោមជ្រើសរើសជម្រើសពីរ
Read & Write សម្រាប់អញ្ញត្តិដែលអាចអោយឧបករណ៍អាចកែតម្លសអញ្ញត្តិបាន
Periodically សម្រាប់អញ្តត្តិដែលអាចផ្លាស់ប្តូរតម្លៃពីមួយទៅមួយទៀតជាក់លាក់
ទំព័របង្កើតអញ្ញត្តិ(ត)
បង្កើតអញ្ញត្តិបន្តបន្ទាប់សម្រាប់ Smart Home ដែលមាន Relay បួន
តារាងអញ្ញត្តិ
ចុចនៅលើ Dashboards រួចចុចលើប៊ូតុង BUILD DASHBOARD
ទំព័រ Dashboard
នៅលើផ្ទាំង Dashboards ចុចលើ ADD ដើម្បីដាក់ឧបករណ៍ណាមួយ
ដាក់ផ្ទាំង Dashboard
ទាញឧបករណ៍ដែលនៅក្នុងប្រអប់ទៅដាក់លើផ្ទាំងកម្មវិធី
ទំព័របង្កើតកម្មវិធី
បន្ទាប់ទាញកុងតាក់ដាក់រួច ដាក់ឈ្មោះឲ្យកុដតាក់ រួចភ្ជាប់ជាមួយអញ្ញត្តិដោយចុចលើ Link Variable
ទំព័រកំណត់ឧបករណ៍នីមួយៗ
ជ្រើសរើសអញ្ញត្តិដែលចង់ភ្ជាប់ជាមួយនឹងកុងតាក់ រួចចុចប៊ូតុង LINK VARIABLE
ទំព័រជ្រើសរើសអញ្ញត្តិ
បន្ទាប់មកបង្កើតកុដតាក់គ្រប់ 4 សម្រាប់ Board Smart home ដោយជ្រើសរើសអញ្ញត្តិផ្សេងៗគ្នា
បន្ថែមប៊ូតុងសម្រាប់ Smart Home
mបន្ទាប់ពីបង្កើតផ្ទាំងបញ្ជាររួចរាល់ ចូលទៅ Things រួចចុចូលចតាមឈ្មោះឧបករណ៍ដែលបានបង្កើត
ទំព័រ Things
បន្ទាប់មកចុចលើពាក្យ Sketch ដើម្បីចូលទៅកែរកូដ Arduino រួចចុចលើប៊ូតុង Open full editor
ទំព័រសម្រាប់សរសេរកូដ
បន្ទាប់ពីចូលទៅក្នុងផ្ទាំងកែរកូដរបស់ Arduino ចុច Download Sketch
ផ្ទាំងកែរកូដរបស់ Arduino

កូដនៅលើកម្មវិធី Arduino

នៅក្នុងកម្មវិធីតម្លើង Library ៣ ដើម្បីឲ្យកូដដំណើរការបាន៖
Arduino_ConnectionHandler
ArduinoIoTCloud
Arduino_DebugUtils
Arduino Library
Arduino Library
បើកកូដនៅលើកម្មវិធី Arduino ហើយចូលទៅ File ឈ្មោះថា arduino_secreth.h រួចបញ្ចូលពត៌មាន
ពត៌មានសម្រាប់ ESP8266
បន្ទាប់ពីកែសម្រួលពត៌មានរួច ធ្វើការបន្ថែមកូដជើងរបស់ Relay សម្រាប់បញ្ជារ៖
// Pin definition
#define PIN_RELAY1 5
#define PIN_RELAY2 4
#define PIN_RELAY3 15
#define PIN_RELAY4 12

// Pin mode in setup
pinMode(PIN_RELAY1, OUTPUT);
pinMode(PIN_RELAY2, OUTPUT);
pinMode(PIN_RELAY3, OUTPUT);
pinMode(PIN_RELAY4, OUTPUT);

// Pin in Loop
digitalWrite(PIN_RELAY1, RELAY1);
digitalWrite(PIN_RELAY2, RELAY2);
digitalWrite(PIN_RELAY3, RELAY3);
digitalWrite(PIN_RELAY4, RELAY4);
កូដទាំងអស់៖ https://bit.ly/GithubArduinoIoTCloud

បន្ទាប់ពីបញ្ចូលកូដ តម្លើងកម្មវិធីលើទូរស័ព្ទនៅក្នុង App Store ឫ Play Store ។ ពេលបើកកម្មវិធីដំបូងនឹងត្រូវ Login ជាមួយគណនីដែលបានបង្កើតជាមួយ Arduino IoT Cloud។ ក្រោយពី Login រួច ចុចលើឈ្មោះឧបករណ៍ដែលបានបង្កើតនៅក្នុង Arduino IoT Cloud នឹងឃើញផ្ទាំងបញ្ជារដែលបានបង្កើតកាលពីនៅលើ Dash Board របស់ Arduino IoT Cloud។

តម្លើងកម្មវិធី

បន្ទាប់ពីតម្លើងបានរួចស្រេច សាកបញ្ជាពី App ទៅ Smart Home បាន។ Arduino IoT Cloud ហេតុតែអាចប្រើប្រាស់ប្រើបានដោយមិនគិតលុយ តែអាចប្រើបានដោយកំណត់តែប៉ុណ្ណោះ។​ ខាងក្រោមនេះជាតារាងតម្លៃរបស់ Arduino IoT Cloud ៖

តារាងតម្លៃរបស់ Arduino IoT Cloud


ឯកសារបន្ថែម៖ https://bit.ly/githubEspWebServer
វីឌីអូផ្សេងៗពី ESP Smart Home ៖​ https://bit.ly/etronicskhYTchannel
ក្រុមតេលេក្រាម ៖ https://t.me/etronicskh