  | 
| USB របស់ STM32F103C8T6 | 
STM32F103C8T6 ឬគេហៅឈ្មោះកាត់ថា Blue Pill មានភ្ជាប់មកជាមួយនឹង USB មួយដែលមិនដំណើរការ។ តាមពិតទៅ USB នេះជា Programmable Port មានន័យថាជា USB ដែលដំណើរការទៅតាមការសរសេរកូដឲ្យវាដំណើរការជាមុខងារណាមួយ មិនមែនជា USB សម្រាប់តែបញ្ចូលកូដនោះទេដូច Arduino នោះទេ។
  | 
| Unknown USB ដោយសារតែមិនទាន់មាន Firmware ឲ្យ USB ដំណើរការ | 
នៅក្នុងអត្ថបទនេះនឹងប្រើនិយាយពីការប្រើប្រាស់ STM32CubeIDE ដើម្បីធ្វើការកំណត់ និងសរសេរកូដឲ្យដំណើរការ ជា Serial USB។
  | 
| ឧបករណ៍ដែលត្រូវការ | 
ភ្ជាប់ STM32F103C8T6 ជាមួយនឹង ST-LINK V2 ដូចរូបខាងក្រោម៖
បង្កើត Project នៅក្នុង STM32CubeIDE រួចចូលទៅក្នុង Pinout & Configuration :
  | 
| កំណត់ Debug Serial Wire ប្រើជាមួយ ST-LNIK | 
  | 
| កំណត់ RCC Mode | 
  | 
| បើកដំណើរការ USB Device | 
  | 
| កំណត់មុខងាររបស់ USB ជា Communication Device | 
  | 
| Pinout View ដែលបានបើកដំណើរការ USB លើជើង PA11 និង PA12 | 
  | 
| Clock Configuration ដែលបានមកពី Auto-Generated | 
បន្ទាប់ពីបានធ្វើការកំណត់បានត្រឹមត្រូវនៅក្នុង CubeMX ហើយ ធ្វើការ Generate កូដទៅកាន់ IDE៖
  | 
| មើលនៅក្នុង usbd_cdc_if.c ដែលមាន Function ដូចនៅក្នុង Outline | 
ធ្វើការលើកឧទាហរណ៍អោយ STM32F103C8T6 សរសេរអក្សរតាម USB Serial ទៅកាន់កុំព្យូទ័រដោយប្រើប្រាស់ CDC_Transmit_FS(uint8_t* Buf, uint16_t Len)។
- បញ្ជូល #include "usbd_cdc_if.h" ទៅក្នុង main.c
 - នៅត្រង់ USER CODE BEGIN 2 បង្កើត Variable មួយដែលផ្ទុកទិន្ន័យដែលនឹងត្រូវបញ្ជូនតាម Serial ទៅ។
 - នៅត្រង់ USER CODE BEGIN 3 ធ្វើការបញ្ជូន Serial ដោយប្រើ CDC_Transmit_FS និងបិទបើក LED មួយគ្រាប់លើជើង PC13។
 
យើងបានកូដដូចខាងក្រោម៖
  
  uint8_t buff[]="This is STM32.\n";
  
  
  while (1)
  {
    
    CDC_Transmit_FS(buff, sizeof(buff));	
    HAL_GPIO_TogglePin(LED_GPIO_Port, LED_Pin); 
    HAL_Delay(500);	
    
  }
  
បន្ទាប់ពីបានសរសេរនឹងបញ្ចូលកូដទៅនៅក្នុង  STM32F103C8T6 តាមរយៈ ST-LINK រួចមក ដោត Micro USB ពី  STM32F103C8T6 ទៅកាន់កុំព្យូទ័រ នោះកុំព្យូទ័រនឹងស្គាល់  STM32F103C8T6 ថាជា 
USB Serial Device ទៅតាមការកំណត់របស់យើង។
  | 
Windows 10 ស្គាល់ STM32 ជា USB Serial Device (COM3)
  | 
  | 
| អាចប្រើប្រាស់កម្មវិធី Putty ដើម្បីបើកមើល Serial តាម COM3 speed 9600 | 
  | 
| ទិន្ន័យដែលមើលតាម Putty ចេញពី STM32F103C8T6 | 
  | 
| ហើយក៏អាចប្រើ Serial Monitor របស់ Arduino បានផងដែរ |