Sunday, November 8, 2020

សរសេរកូដ Arduino ងាយស្រួលជាងមុនជាមួយ PlatformIO

Arduino ជាមួយ PlatformIO


ធម្មតាពេលសរសេរកូដម្តងជាមួយកម្មវិធី Arduino អ្នកសរសេរតែងតែនឹងឃើញពី Suggestions ដូចជា Variable ដែលមានហើយ ដោយគ្រាន់តែវាយអក្សរនាំមុខកម្មវិធីក៏លោតអោយយកមួយណាជាដើម។ ចំណែកឯរូងរាងទៀតសោត អ្នកសរសេរកូដចូលចិត្តរាងងងឹតបន្តិច ដើម្បីឲ្យភ្នែកបានសម្រាកខ្លះ និងអាចសម្លឹងបានយូរបន្តទៀត។

កម្មវិធីដើមរបស់ Arduino

PlatformIO

វាជាកម្មវិធីដែលបង្កើតឡើងសម្រាប់សរសេរកូដ Arduino, ESP និង​ STM32 ដោយវាត្រូវតម្លើងបន្ថែមលើកម្មវិធីសរសេរកូដ(Editor)ពីរគឺ Visual Studio Code និង Atom។ Visual Studio Code ឫហៅខ្លីថា VScode ជាកម្មវិធីដែលពេញនិយមសម្រាប់អ្នកសរសេរកូដមិនថាជាវែបសាយ អ្នកបង្កើតកម្មវិធី -ល- ដោយសារតែវាមិនគិតថ្លៃនិងត្រូវបានអភិវឌ្ឍន៍ជាប់រហូតពី Microsoft។

PlatfromIO ជាមួយ Atom ឫ VS code

តម្លើង PlatformIO លើ VS Code

១. ចូលទៅទាញយកកម្មវិធី VS Code នៅលើវែបសាយ Download
២. តំម្លើងកម្មវិធី VS Code នៅលើកុំព្យូទ័រឲ្យរួចរាល់។
៣. នៅក្នុង VS Code ចូលទៅ Extension ស្វែងរក PlatformIO និងចុច Install។


មើលវីឌីអូខាងក្រោម៖

អានពីការប្រើប្រាស់បន្ថែមទៀតក្នុង PlatformIO Docs


ជាមួយ​ PlatformIO ការសរសេរកូដនឹងងាយស្រួលជាងមុន ដោយមាន​ suggestions ងាយស្រួលក្នុងការចាប់យក variable ដែលបានប្រកាសមកប្រើដោយមិនចាំបាច់សរសេរអោយពេញ និង Function ជាច្រើនទៀតដែលអាចកែសម្រួលបានដោយខ្លួនឯង។

ងាយស្រួលទាញយក Variable គ្រាន់តែវាយពាក្យផ្តើម

PlatformIO រឹតតែងាយស្រួលសម្រាប់ Project ជាមួយ​ ESP ដោយសារវាអាចឲ្យរើស Framework រវាង arduino និង espidf។ 

PlatformIO ជាមួយ ESP

PlatformIO ក៏អាចសរសេរកូដ ​SMT32 បានដែរ អានបន្ថែម https://platformio.org/platforms/ststm32

PlatformIO ជាមួយ STM32

សម្រាប់អ្នកដែលកំពុងធ្វើ Project ដែលមានកូដច្រើន កម្មវិធីនេះនឹងជួយបានយ៉ាងច្រើនក្នុងការសរសេរកូដឲ្យបានត្រឹមត្រូវ និងលឿនជាងមុន។