Thursday, July 23, 2020

[គន្លឹះ] ការជ្រើសរើស Arduino មកប្រើប្រាស់


ដោយសារតែបន្ទះ Arduino មានតម្លៃ និងសមត្ថភាពខុសគ្នាទៅតាមប្រភេទនីមួយៗ នាំឲ្យការជ្រើសរើសមកប្រើប្រាស់នៅក្នុងគម្រោងក៏ត្រូវមានការប្រុងប្រយ័ត្ននឹងគិតទុកជាមុន ដើម្បីធានាបាននូវស្ថេរភាពនៃតំណើរការក៏ដូចជាគ្មានការផ្លាស់ប្តូរកំឡុងពេលធ្វើគម្រោងនីមួយៗ។

បន្ទះ Arduino ដែលប្រើប្រាស់ច្រើន

បន្ទះ Arduino ស្រឡាយ Nano ថ្មី ដែលទើបបង្ហាញខ្លួននៅឆ្នាំ 2018

តាមបទពិសោធន៍ជាក់ស្តែង ដើម្បីជ្រើសរើសបន្ទះ Arduino ត្រូវកណត់តាមលក្ខណ្ឌខាងក្រោម៖

១. មានជើង I/O គ្រប់គ្រាន់តាមតម្រូវការ ​
២. មាន Memory គ្រាប់គ្រាន់សម្រាប់ផ្ទុក Program
៣. ទំហំ និងរូបរាង
៤. លក្ខណ្ឌជាក់ស្តែងផ្សេងទៀតរបស់គម្រោង

១. មានជើង I/O គ្រប់គ្រាន់តាមតម្រូវការ

ត្រូវធានាបានថាគ្មានការខ្វះខាតជើងឡើយ ហើយក៏ត្រូវទុកបម្រុងខ្លះដែរក្នុងករណីគម្រោងត្រូវការជើងថែម ១ ឫ ២។ ឫត្រូវប្តូរបន្ទះ Arduino ថ្មី។
ខាងក្រោមនេះជាតារាងបង្ហាញពីជើងរបស់ Arduino ដែលយើងតែងប្រើ៖
Arduino USB ជើង Digital ជើង Analog ជើង PWM ជើង Interrupts Serial
Nano 1 14 8 6 2 1
Uno 1 14 6 6 2 1
Mega 1 54 16 15 6 4
Mini Pro 0 14 6 6 2 1
Pro Micro 1 12 4 5 4 1
Due 1 54 12 12 54 3
តារាងពេញ៖ https://www.arduino.cc/en/products/compare

២. មាន Memory គ្រាប់គ្រាន់សម្រាប់ផ្ទុក Program

Memory សំខាន់ណាស់សម្រាប់ឲ្យតំណើរការរបស់ Arduino រលូនមិនមានបញ្ហាផ្សេងៗដោយសារតែប្រើប្រាស់ទំហំ Memory លើសពីដែនកំណត់របស់ Arduino ។ ក្នុងករណីដែលគម្រោងត្រូវការសរសេរកូដច្រើន ចូរជ្រើសរើស Arduino ណាដែលមាន Memory ធំមកប្រើប្រាស់។
ខាងក្រោមជាតារាងបង្ហាញពីទំហំ Memory របស់ Arduino ដែលយើងតែងប្រើ៖
Arduino Flash Memory SRAM EEPROM Clock Speed
Nano 32 KB 2 KB 1 KB 16 MHz
Uno 32 KB 2 KB 1 KB 16 MHz
Mega 256 KB 8 KB 4 KB 16 MHz
Pro Mini 32 KB 2 KB 1 KB 16 MHz
Pro Micro 32 KB 2.5 KB 1 KB 16 MHz
Due 512 KB 96 KB - 84 MHz
តារាងពេញ៖ https://www.arduino.cc/en/products/compare

៣. ទំហំ និងរូបរាង

ទំហំបន្ទះ Arduino ក៏ជារឿងចាំបាច់ដែរសម្រាប់គម្រោងនីមួយៗ ក្នុងករណីគម្រោងដែលតម្រូវឲ្យមានរូបរាងតូចចង្អៀត។
ខាងក្រោមជាទំហំបន្ទះ Arduino នីមួយៗ៖
Arduino បណ្តោយ ទទឹង
Nano 45 mm 18 mm
Uno 68 mm 53 mm
Mega 102 mm 54 mm
Pro Mini 33 mm 18 mm
Pro Micro 35 mm 18 mm
Due 102 mm 54 mm
តារាងពេញ៖ https://www.arduino.cc/en/products/compare

៤. លក្ខណ្ឌជាក់ស្តែងផ្សេងទៀតរបស់គម្រោង

ដូចជា៖
- ត្រូវប្រើ Arduino ច្រើនដើម្បីធ្វើការដាច់ពីគ្នា
- ស្តុកដែលមានលក់ជិតបំផុត ដែលងាយទិញបាន
- ប្រើអ្វីដែលកំពុងមានសិន។

ខាងលើនេះជាការជ្រើសរើសទៅតាមបទពិសោធន៍ភាគច្រើនដែលបានមកពីការប្រើប្រាស់ផ្ទាល់ មិនមែនបានមកពីការសិក្សាណាមួយឡើយ៕

សូមអរគុណ!
Disqus Comments