Sunday, June 28, 2020

Arduino ជាអ្វីឲ្យពិតប្រាកដ?


Arduino មានដើមកំណើតនៅវិទ្យាស្ថានរចនាអន្តរកម្មអ៊ីហ្វ្រេយ៉ា(Interaction Design Institute Ivrea, IDII)នៃប្រទេសអ៊ីតាលី ដែលនៅឆ្នាំ២០០៣ និស្សិតឈ្មោះ​​ Hernando Barragán បានអភិវឌ្ឍន៍គម្រោងកម្មវិធីមួយឈ្មោះថា Wiring សម្រាប់និក្ខេបបទបញ្ចប់ថ្នាក់អនុបណ្ឌិតរបស់គាត់ ដោយពឹងផ្នែកលើ Platform មួយឈ្មោះថា Procesing។ ហើយបន្ធះសៀគ្វីដំបូងប្រើប្រាស់ ATmega168 microcontroller ជាខួក្បាល។ ដែលនិក្ខេបបទនោះមានចំណងជើងថា Arduino–La rivoluzione dell’open hardware បានន័យថា Arduino- បដិវត្តនៃ​ Hardware បើកចំហរ(នរណាក៏ប្រើបាន)។

Arduino IDE បច្ចុប្បន្ន

នេះជាមូលហេតុដែលយើងតែឃើញពាក្យថា MADE IN ITALY នៅលើបន្ទះ Arduino។

ក្រុមអភិវឌ្ឍន៍ Arduino
David Cuartielles, Gianluca Martino, Tom Igoe, David Mellis, and Massimo Banzi
Photo Courtesy - Randi Klett/IEEE Spectrum

ហើយឈ្មោះ Arduino នេះគឺបានក្លាយមកពីឈ្មោះបាមួយកន្លែងដែលស្ថិតនៅក្រុង អ៊ីហ្វ្រេយ៉ា(Ivrea) ប្រទេសអ៊ីតាលី ដែលបានោះមានឈ្មោះថា Arduin of Ivrea ។ បានេះជាទីកន្លែងដែលក្រុមអ្នកបង្កើត Arduino ដំបូងតែងតែជួបជុំគ្នាដើម្បីអភិវឌ្ឍន៍គម្រោងនេះឡើង។

បន្ទះ Arduino សម្រេចដំបូងគេ

គោលបំណងចំបងក្នុងការបង្កើត Arduino ឡើងដើម្បីធ្វើអោយអ្នករៀន ក៏ដូចជាអ្នកប្រើប្រាស់មិនភាពងាយស្រួល(easy-to-use)ក្នុងការធ្វើគម្រោងរបស់ពួកគេ ជាងវិធីក្នុងការប្រើ microcontroller តាមបែបចាស់ៗ ដូចជាការសរសេរ assembly language ដែលត្រូវការចំនេះដឹងមូលដ្ឋានគ្រឹះច្រើន។ Arduino មិនមែនជា microncontroller ថ្មីនោះទេ វាត្រូវបានអភិវឌ្ឍន៍​ជា C/C++ framework ដាក់ពីលើ​ Atmel 8-bit AVR microcontroller មួយចំនួន(ATmega8, ATmega168, ATmega328, ATmega1280, or ATmega2560) ដោយប្រាស់ Device Bootloader ដើម្បីឲ្យស្គាល់ជាមួយ Platform ថ្មី។
បន្ទះ Arduno UNO R3 ពីប្រទេសចិន

Arduino ត្រូវបានបង្កើតឡើងជា Open Source microcontroller ទាំង hardware និង software ដែលអាចអោយនរណាក៏អាចប្រើប្រាស់បានយ៉ាងទូលំទូលាយដោយមិនគិតថ្លៃឡើង។

ការអភិវឌ្ឍន៍បន្ទះ Arduino ថ្មី
(Credit to core-electronics.com.au)

Arduino ត្រូវបានគេស្គាល់ច្រើនតាមរយៈបន្ទះសៀគ្វីសម្រាប់រៀន ឫអភិវឌ្ឍន៍គម្រោងដំណាក់កាលដំបូង (Development Board) ដែលបង្ករអោយមានការយល់ច្រឡំថា Arduino ជាបន្ទះសៀគ្វីស្រាប់។ តាមពិតទៅ Arduino គឺស្ថិតនៅក្នុងឈីប(Atmel 8-bit) ដែលគេបានកំណត់ Bootloader និងសៀគ្វីដែលត្រូវការមួយចំនួនដើម្បីដំណើរការបាន។

Arduino UNO with ATmega328P

ឧទាហរណ៍ Arduino UNO = ATmega328 + (Crystal 16M, Capacitor 22uF ពីរគ្រាប់)។

Controller board base on Arduino
ការប្រើប្រាស់ Arduino គឺអាចប្រើប្រាស់បានច្រើននឹងទូលាយ មិនមែនគ្រាន់តែរៀនដោយការប្រើប្រាស់ខ្សែដោតជាមួយគម្រោងតូចៗនោះទេ។ វាក៏អាចប្រើប្រាស់បានជាមួយម៉ាស៊ីនធំៗ ឫប្រព័ន្ធឥតខ្សែដែលអាចធ្វើអោយមានការសន្សំសំចៃថវិការ ក៏ដូចជាពេលវេលាមួយចំនួនធំ។

យ៉ាងណាវិញ Arduino មានសមត្ថភាពមានដែនកំណត់ បើធៀបទៅនឹង ARM 32-bit controller ដែលអាចដំនើរការបានលឿន និងច្រើនជាង។ បើធៀបនឹងភាពងាយស្រួលវិញគឺ Arduino មានភាពងាយស្រួលជាង ដោយសារមាន​ Library ស្រាប់ដែលបានមកពីអ្នកប្រើប្រាស់ជុំវិញពិភពលោកចែករំលែកគ្នាទៅវិញទៅមក។
Disqus Comments