Sunday, September 22, 2019

[ខ្លីៗ] អ្វីទៅជា IoT?


        IoT មានពាក្យពេញថា Internet of Things ដែលប្រព័ន្ធរបស់កុំព្យូទ័រ ឫប្រព័ន្ធឌីជីថល ឫឧបករណ៍ទាំងឡាយណាដែលបញ្ជូនទិន្ន័យតាមរយៈអិនធើណែត។​ ប្រព័ន្ធ IoT ជាដំណើរប្រតិបត្តិការរវាងម៉ាស៊ីនទៅហ្នឹងម៉ាស៊ីនតាមរយៈប្រព័ន្ធអិនធើណែតដោយមិនចាំបាច់ការតភ្ជាប់ពីមនុស្ស។

IoT Cocacola Vending machine
ម៉ាស៊ីនលក់កូកាកូឡាដែលអាចដឹងពីចំនួនកំប៉ុងដែលនៅសល់ពីវែបសាយ

        មួយក្នុងចំណោមគម្រោងដំបូងបង្អស់របស់ IoT គឺម៉ាស៊ីនលក់កូកាកូឡាមួយនៅសាកលវិទ្យាល័យ Carnegie Mellon University នៅក្នុងកំឡុងឆ្នាំ ១៩៨០។ គេប្រើប្រាស់វែបសាយដើម្បីឆែកមើលថាតើមានភេសជ្ចៈនៅក្នុងម៉ាស៊ីនសម្រាប់លក់ឫទេ ដើម្បីងាយស្រួលដឹងថាត្រូវទៅដាក់បន្ថែមនៅពេលណា ដោយមិនចំណាយពេលទៅជាប្រចាំហើយមិនចាំបាច់ដាក់បន្ថែម។

បើនិយាយឲ្យងាយយល់ IoT អាចមើលពីពត៌មាន ឫបញ្ចារទៅអ្វីមួយពីគ្រប់ទីកន្លែងលើពិភពលោកឲ្យតែមានអ៊ិនធើណែតប្រើប្រាស់បាន ដោយសារតែពត៌មានទាំងអស់ត្រូវបញ្ជូនពីឧបករណ៍ទៅកាន់អង្គផ្ទុកទិន្ន័យលើអ៊ីធើណែត(Cloud Storage) ដែលអាចអោយទាញយកពីគ្រប់ឧបករណ៍ចល័តដូចជាទូរស័ព្ទ កុំព្យូទ័រ ដែលអនុញ្ញាតអោយចូលទៅកាន់ទិន្ន័យបានដោយអ្នកបង្កើត។

គុណសម្បត្តិរបស់ IoT:

១. អាចដឹងពីស្ថានភាពនៃប្រព័ន្ធដែលកំពុងដំណើរការគ្រប់ពេលវេលា គ្រប់ទីកន្លែង។
២. ចំនេញពេលវេលា និងថវិការ។
៣. ប្រព័ន្ធដំណើរការទទួលបានប្រសិទ្ធភាពជាងមុន។
៤. តាមដានពីដំណើរការបានលម្អិតជាងមុន។

គុណវិបត្តិរបស់ IoT:

១. ត្រូវការប្រព័ន្ធសន្តិសុខ(security)ខ្ពស់ ព្រោះបើមាន hacker អាចជ្រៀតចូលទៅក្នុងប្រព័ន្ធបាននឹងអាចមានបញ្ហាធំនិងខាតបង់ច្រើន។
២. ប្រឈមមុខនឹងមានបញ្ហាក្នុងករណីប្រព័ន្ធមានភាពសាំញាំខ​ណៈពេលអ៊ិធើណែតនៅមានកម្រិត។
៣. ការកាត់បន្ថយបុគ្កលិកធ្វើការដោយសារតែអាចគ្រប់គ្រងពីចម្ងាយបាន នឹងធ្វើអោយមានភាពអត់ការងារធ្វើការច្រើន។