Sunday, January 5, 2020

របៀបប្រើប្រាស់អ៊ីសេទំលាក់តង់ស្យុង 5V 9V 12V

នេះជាគន្លឹះមួយក្នុងការប្រើប្រាស់អ៊ីសេទម្លាក់តង់ស្យុងទៅតាមការចង់បានក្នុងការប្រើប្រាស់ផ្សេងៗ។ ដោយសារតែឃើញថាមានបញ្ហាមួយចំនួនក្នុងការធ្វើអោយបានតង់ស្យុងត្រូវនឹងតម្រូវការ ដូចជាមានដុំប្រភពភ្លើង(Adaptor) ឬអាគុយដែលមានប្រភព 12V តែចង់បានភ្លើង​ 5V យកទៅប្រើប្រាស់លើ Arduino ជាដើម តើយើងអាប្រើប្រាស់អ្វីដែលងាយស្រួល ហើយអាចរកទិញបានឆាប់រហ័យ។

សូមនែណាំអោយស្គាល់អ៊ីសេ(IC)សេរី L78xx ដែលពេញនិយមក្នុងការប្រើប្រាស់និងមានគុណភាពសមល្មមក្នុងការប្រើប្រាស់មធ្យម។
អ៊ីសេប្រភេទនេះមានជើងបីនិងរូបរាងដូចត្រង់ស៊ីស្ត័រដែរ តែមានលេខសម្គល់ខុសគ្នាពីត្រង់ស៊ីស្ត័រ។
ខាងក្រោមនេះជាលេខអ៊ីសេដែលនិយមប្រើ៖
- L7805 ចេញភ្លើង 5V ជាមួយចរន្តផ្គត់ផ្គង់ 1A
- L7806 ចេញភ្លើង 6V ជាមួយចរន្តផ្គត់ផ្គង់ 1A
- L7809 ចេញភ្លើង 9V ជាមួយចរន្តផ្គត់ផ្គង់ 1A
- L7812 ចេញភ្លើង 12V ជាមួយចរន្តផ្គត់ផ្គង់ 1A
- L7815 ចេញភ្លើង 15V ជាមួយចរន្តផ្គត់ផ្គង់ 1A
- ជើងទី 1៖ ភ្លើងចូល (5V - 18V)
- ជើងទី 2៖ ប៉ូលដក (GND)
- ជើងទី 3៖ ភ្លើងចេញ 5V (ចេញទៅតាមលេខអ៊ីសេដែលប្រើប្រាស់)

ធ្វើការសាកល្បងអ្នកនឹងទទួលបានភ្លើងចេញដែលមានតង់ស្យុងទៅមានលេខអ៊ីសេដែលអ្នកប្រើប្រាស់។

ចំណាំ
សូមធ្វើការតេស្តសាកល្បងដោយប្រុងប្រយ័ត្ននិងទទួលខុសត្រូវដែលខ្លូនឯង។
អរគុណ